ថ្ងៃព្រ.ហ 2/1/2025 - 2ពង្សាវតារក្សត្រ8:7-15 ហោរាអេលីសេ និងហាសែល

0
3K

អានអត្ថបទ

 ឯ​អេលីសេ លោក​បាន​ទៅ​ឯ​ក្រុង​ដាម៉ាស នៅ​គ្រា​នោះ​បេន-ហាដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រឈួន មាន​គេ​ទូល​ទ្រង់​ថា មើល អ្នក​សំណប់​របស់​ព្រះ​បាន​មក​ទី​នេះ​ហើយ  ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​ដល់​ហាសែលថា សូម​នាំ​យក​ជំនូន​នៅ​ដៃ ចេញ​ទៅ​ជួប​នឹង​អ្នក​សំណប់​របស់​ព្រះ ហើយ​សួរ​ដល់​ព្រះយេហូវ៉ា ដោយសារ​លោក​ថា តើ​យើង​នឹង​បាន​ជា​ពី​ជំងឺ​នេះ​ឬ​ទេ  ដូច្នេះ ហាសែល​ក៏​យក​ជំនូន​ជា​របស់​ប្រសើរ​នៅ​ក្រុង​ដាម៉ាស​គ្រប់​មុខ ល្មម​ផ្ទុក​លើ​សត្វ​អូដ្ឋ​៤០​ចេញ​ទៅ ដើម្បី​ជួប​នឹង​លោក ក៏​ទៅ​ឈរ​នៅ​មុខ​លោក​ជំរាប​ថា បេន-ហាដាឌ់ ជា​កូន​លោក ដែល​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​សួរ​លោក​ថា តើ​ទ្រង់​នឹង​បាន​ជា​ពី​ជំងឺ​នោះ​ឬ​ទេ ១០ អេលីសេ​ក៏​តប​ថា ចូរ​ទៅ​ទូល​ទ្រង់​វិញ​ថា នឹង​បាន​ជាៗ​ពិត ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ជាក់​ថា ទ្រង់​ត្រូវ​ស្លាប់​ជា​ប្រាកដ​វិញ ១១ នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ផ្តោត​ភ្នែក សំឡឹង​មើល​មុខ ហាសែល ទាល់​តែ​ខ្មាស រួច​លោក​ក៏​យំ ១២ នោះ​ហាសែល​សួរ​លោក​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ លោក​ឆ្លើយ​ថា ពី​ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ទី​មាំមួន​របស់​គេ នោះ​អ្នក​នឹង​ដុត​ចោល ពួក​កំឡោះៗ​របស់​គេ អ្នក​នឹង​សំឡាប់​ដោយ​ដាវ អស់​ទាំង​កូន​តូចៗ​របស់​គេ អ្នក​នឹង​បោក​សំឡាប់​ចោល ហើយ​ពួក​ស្រីៗ​មាន​ទំងន់ នោះ​អ្នក​នឹង​វះ​ពោះ​គេ ១៣ នោះ​ហាសែល​ឆ្លើយ​តប​ថា ខ្ញុំ​ប្របាទ ដែល​ទុក​ដូច​ជា​ឆ្កែ តើ​ជា​អ្វី​ដែល​នឹង​ធ្វើ​ការ​យ៉ាង​ធំ​នេះ​បាន តែ​អេលីសេ​ឆ្លើយ​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី ១៤ លោក​ក៏​ចេញ​ពី​អេលីសេ ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​វិញ ដល់​ហើយ​ទ្រង់​សួរ​ថា តើ​អេលីសេ​បាន​ប្រាប់​អ្នក​យ៉ាង​ដូច​ម្តេច រួច​លោក​ទូល​ទ្រង់​ថា លោក​បាន​ប្រាប់​ទូលបង្គំ​ថា ទ្រង់​នឹង​បាន​ជាៗ​ពិត ១៥ ដល់​ថ្ងៃ​ស្អែក​ឡើង ហាសែល​បាន​យក​ផួយ​មួយ​ជ្រលក់​ទឹក ទៅ​ខ្ទប់​ព្រះភក្ត្រ​នៃ​ស្តេច ឲ្យ​ទ្រង់​សុគត​ទៅ រួច​ហាសែល​បាន​សោយរាជ្យ​ឡើង​ជំនួស​ទ្រង់។

 

ការយល់ដឹងអំពីអត្ថបទ

ហោរា​អេលីសេ និង​ហាសែល

នៅក្នុងពេលវេលានោះដែរ ព្រះជាម្ចាស់បានរៀបចំពួកស៊ីរីសម្រាប់ធ្វើជាគំរូក្នុងការដាក់ទណ្ឌកម្មដល់កូនចៅអ៊ីស្រាអែល។ស្ដេចបេន-ហាដាឌ់ មានជំងឺជាទម្ងន់ តែអេលីសេបានប្រាប់ថា ស្ដេចទ្រង់នឹងបានជាសះស្បើយវិញតែត្រូវស្លាប់ដោយ ហាសែល លួចធ្វើគុតទ្រង់វិញ។ក្រោយមកលោកហាសែលបានឡើងធ្វើជាស្ដេចថ្មី។វេលានោះលោកហោរា អេលីសេបានមានការកើតទុក្ខជាខ្លាំងក្រៃលែងនៅពេលបានដឹងពីទុក្ខវេទនាដែលស្ដេចហាសែល នឹងនាំមកអោយប្រជាជនអ៊ីស្រាអែល។នៅកន្លែងនេះអ្នកនិពន្ធបានសរសេរពីប្រវត្ដិសាស្ដ្រស្ដេចស្រុកយូដា និងស្រុកអ៊ីស្រាអែលវិញម្ដង។យ៉ូរ៉ាមជាបុត្រារបស់ស្ដេចយ៉ូសាផាតបានរៀបអភិសេកជាមួយនឹងបុត្រីស្ដេចអ័ហាប់ ឈ្មោះអ័ថាលាបានឡើងសោយរាជ្យនៅក្នុងស្រុកយ៉ូដា ក្រោយពីបិតាបានសុគត់។

 

 

>>> Buy QT book now

 

검색
카테고리
더 보기
Sermons
8주 차: 성화와 신앙의 성장
복음으로 다시 태어나다: 초신자를 위한 8주 시리즈 8주 차: 성화와 신앙의 성장 본문: 빌립보서 3:12–14, 갈라디아서 5:22–23 (인사...
By holssy 2025-04-05 15:03:01 0 5K
Sermons
6주: 용서와 화해: 예수님의 가르침 (마태복음 18:21-35)
본문: 마태복음 18:21-35설교 초점: “하나님의 큰 용서를 경험한 성도가 이웃과 관계를 회복하는 길” 1. 도입(Introduction) /...
By Joshua Kyung 2025-01-29 03:44:56 0 6K
Sermons
4주 차: 성령의 역사와 내주(內住)
복음으로 다시 태어나다: 초신자를 위한 8주 시리즈 4주 차: 성령의 역사와 내주(內住)본문: 요한복음 14:16–17, 사도행전 1:8 설교 제목...
By holssy 2025-02-27 09:50:30 0 7K
Missions Resources & Library
ថ្ងៃពុធ ទី 1/1/2025 - 2ពង្សាវតារក្សត្រ8:1-6 ស្តេចអ៊ីស្រាអែលរកយុត្តិធម៌ជូនស្ត្រីអ្នកភូមិស៊ូណែម
  ការអធិស្ឋាន (기도)   អានអត្ថបទ (본문 말씀) ១នៅ​គ្រា​នោះ...
By CDLD - QT Book 2024-12-31 12:01:53 0 2K
Sermons
“빈 무덤이 전하는 세 가지 초대”
설교 제목 “빈 무덤이 전하는 세 가지 초대” (누가복음 24장 1–12절) 1. 들어가는 말 사랑하는 성도 여러분, 부활절 아침에...
By holssy 2025-04-19 16:23:07 0 5K
Holssy 홀씨 https://holssy.com