ថ្ងៃព្រ.ហ 3/1/2025 - 2ពង្សាវតារក្សត្រ8:16-29 ស្តេចយ៉ូរ៉ាមសោយរាជ្យនៅស្រុកយូដា

0
4K

អានអត្ថបទ

១៦ នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង ១៧ កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៨ឆ្នាំ ១៨ ទ្រង់បានដើរតាមផ្លូវនៃពួកស្តេចអ៊ីស្រាអែល ដូចជាជំនួរវង្សអ័ហាប់ដែរ ពីព្រោះទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ១៩ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀង១ភ្លឺ សំរាប់ពួកជំនួរវង្សរបស់ទ្រង់តទៅ។ ២០ នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដំមបានបះបោរដោះខ្លួន ពីក្នុងកណ្តាប់ដៃនៃសាសន៍យូដា ហើយក៏តាំងស្តេច១អង្គ ឲ្យសោយរាជ្យលើខ្លួនគេ ២១ គ្រានោះ យ៉ូរ៉ាមទ្រង់យាងទៅឯក្រុងសាអ៊ារ នាំទាំងរទេះចំបាំងទាំងអស់ទៅជាមួយផង ក៏លើកគ្នាទាំងយប់ទៅវាយពួកអេដំម ដែលឡោមព័ទ្ធទ្រង់ ព្រមទាំងពួកមេទ័ពរបស់រទេះចំបាំងផង ហើយបណ្តាទ័ពទាំងឡាយ ក៏រត់ទៅឯទីលំនៅរបស់គេវិញ ២២ ប៉ុន្តែ សាសន៍អេដំមគេបះបោរ ដោះខ្លួនពីអំណាចនៃពួកយូដា ដរាបដល់សព្វថ្ងៃនេះ នៅគ្រានោះឯង ក្រុងលិបណាក៏បះបោរដែរ ២៣ រីឯដំណើរឯទៀតពីយ៉ូរ៉ាម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ ២៤ យ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកឰយុកោទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ ២៥ នៅឆ្នាំទី១២ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ស្តេចអ៊ីស្រាអែល នោះអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាមស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង ២៦ កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១ឆ្នាំ មាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល ២៧ ទ្រង់បានដើរតាមផ្លូវនៃជំនួរវង្សរបស់អ័ហាប់ ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាជំនួរវង្សអ័ហាប់ដែរ ដ្បិតទ្រង់បានចងព័ន្ធនឹងជំនួរវង្សអ័ហាប់ ២៨ ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងយ៉ូរ៉ាម ជាបុត្រអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយ៉ូរ៉ាមមានរបួស ២៩ រួចស្តេចយ៉ូរ៉ាមទ្រង់ត្រឡប់ទៅឯក្រុងយេសរាល ដើម្បីនឹងរក្សារបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់ នៅត្រង់រ៉ាម៉ាក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ឯអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅឯក្រុងយេសរាល ដើម្បីនឹងសួរយ៉ូរ៉ាម ជាបុត្រអ័ហាប់ ពីព្រោះទ្រង់ប្រឈួន។

 

ការយល់ដឹងអំពីអត្ថបទ

ស្តេច​យ៉ូរ៉ាម​សោយរាជ្យ​នៅ​ស្រុក​យូដា

ព្រះនាងអ័ថាលានេះហើយបាននាំសាសនាព្រះបាលចូលទៅក្នុងស្រុកយូដា។រីឯស្ដេចយ៉ូរ៉ាមបានសម្លាប់អ្នកណាក៏ដោយអោយតែប្រឆាំងនឹងគំនិតរបស់ទ្រង់ ហើយនៅពេលនោះគូប្រជែងរបស់ទ្រង់ទាំងអស់ត្រូវបានសម្លាប់។ដោយហេតុនេះហើយទើបព្រះជាម្ចាស់បានដាក់ទោសអោយស្ដេចអង្គនេះសុគតដោយវេទនាបំផុត។ដោយយល់ដល់រាជ្យរបស់ដាវីឌ ព្រះជាម្ចាស់មិនបានបំផ្លាញ់ស្រុកយូដាឡើយ។ ប៉ុន្ដែប្រជាជាតិនេះបានចុះខ្សោយជាខ្លាំង។ ពួកអេដុំមបាននៅប៉ែកខាងត្បូង និងក្រុងលីបណានៅតាមព្រំដែនប៉ាឡេស្ទីនបានបំបែកខ្លួនចេញពីការគ្រប់គ្រងរបស់យូដាបន្ដទៅទៀត។ហើយនៅពេលនោះពួកអារ៉ាប់ប៉ាឡេស្ទីនបានរួមគ្នាឈ្លានពានលើយូដាវិញ។ក្នុងការឈ្លានពាននេះ ពួកសត្រូវបានសម្លាប់រាជវង្សស្ដេចយូដាស្ទើទាំងអស់។ អ័ហាស៊ីយ៉ាគឺជាបុត្រតែមួយគត់របស់ស្ដេចយ៉ូរ៉ាម ដែលនៅមានជីវិតរស់ ហើយបានឡើងគ្រងរាជ្យសម្បត្ដិជំនួសបិតា។ប៉ុន្ដែមួយរយៈក្រោយមកស្ដេចអង់នេះបានប្រព្រឹត្ដអាក្រក់ដូចជាបិតារបស់ទ្រង់ដែរ។

 

 

>>> Buy QT book now

Love
1
Search
Categories
Read More
Sermons
“빈 무덤이 전하는 세 가지 초대”
설교 제목 “빈 무덤이 전하는 세 가지 초대” (누가복음 24장 1–12절) 1. 들어가는 말 사랑하는 성도 여러분, 부활절 아침에...
By holssy 2025-04-19 16:23:07 0 5K
Sermons
6주: 용서와 화해: 예수님의 가르침 (마태복음 18:21-35)
본문: 마태복음 18:21-35설교 초점: “하나님의 큰 용서를 경험한 성도가 이웃과 관계를 회복하는 길” 1. 도입(Introduction) /...
By Joshua Kyung 2025-01-29 03:44:56 0 6K
Missionary Insights & Reflections
기독교 절기를 중심으로 한 1년 52주 주일 설교 주제 가이드
연초 및 주현절기(Epiphany) 전후 새해, 새로운 시작 주제 성구 예시: 이사야 43:18-19 설교 초점: 하나님 안에서 맞이하는 새해, 새 역사를...
By Joshua Kyung 2025-01-03 07:55:33 0 5K
Sermons
복음으로 다시 태어나다: 초신자를 위한 8주 시리즈
아래는 초신자(신앙을 처음 접하거나 기독교 신앙에 대해 기초를 다지기 원하는 분들)를 대상으로 한 예배 설교 시리즈입니다. 각 설교는 핵심 주제, 본문, 설교 요점(개요),...
By holssy 2025-02-18 21:37:03 0 10K
Sermons
5주 차: 말씀과 기도의 삶
복음으로 다시 태어나다: 초신자를 위한 8주 시리즈 5주 차: 말씀과 기도의 삶본문: 시편 119:105, 마태복음 6:9–13 설교 제목: 말씀과 기도의 삶...
By holssy 2025-02-28 04:48:51 0 7K
Holssy 홀씨 https://holssy.com